អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola ប្រាប់ពីមូលហេតុដែលខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland អវត្តមានពីការប្រកួតមិត្តភាព Pre Season ជាលើកដំបូងនៅក្នុងថ្ងៃនេះ តទល់នឹងក្លឹប Club America នៅទឹកដី Texas សហរដ្ឋអាមេរិក---។
លោក Pep បាននិយាយថា៖" ប្រកួតបន្ទាប់ពីនេះទៅ Haaland នឹងរួចរាល់ក្នុងការចូលរួមប្រកួតបានហើយ។ គេមានបញ្ហាឈឺចុកសន្លាក់ និងបញ្ហាកាយសម្បទាមួយចំនួនតូច យើងចាំមើលៗតាមដានគេ។ គេហ្វឹកហាត់បានតែ២តង់ ហើយក៏ឈប់ដោយតែមិនចង់ប្រថុយនឹងគ្រោះថ្នាក់ ព្រោះថារដូវកាលថ្មីនេះនៅវែងឆ្ងាយណាស់ "។ គួរបញ្ជាក់ថាក្នុងការប្រកួតខាងលើ Man City យកឈ្នះ Club America នូវលទ្ធផល ២-១ ដោយ២គ្រាប់ដែលស៊ុតចូលនោះគឺស៊ុតចូល Kevin De Bruyne ទាំងអស់តែម្ដង៕
ប្រភព៖ The Sun